Khmer News បុរសម្នាក់ទិញទូរស័ព្ទ iPhone ទាំងអស់ពីក្នុងហាង ហើយយកទៅកម្ទេចចោល ព្រោះខឹងបុគ្គលិកបម្រើសេវាកម្មអតិថិជនមិនល្អ (មានវីដេអូ) 10:49:00 AM តើអ្នកនឹងធ្វើយ៉ាងណានៅពេលដែលអ្នកផ្ទុះកំហឹងជាមួយនឹងបុគ្គលិកបម្រើសេវាកម្មអតិថិជនចំពោះការមិនជួសជុលទូរស័ព្ទដែលខូចរបស់អ្នក? នៅពេលដែលអតិថិជនដែលខឹងសម្បារូបនេះមិនអាចជួសជុលទូរស័ព្ទដែលខូចរបស់ខ្លួន រូបគេបានបញ្ចេញកំហឹងរបស់ខ្លាំងរបស់ខ្លួន។ ជាមួយនឹងការមានញញួរក្នុងដៃរបស់គេ បុរសវ័យក្មេងរូបនោះមិនត្រឹមតែកម្ទេចទូរស័ព្ទ iPhone ដែលត្រូវបានដាក់តាំងលក់ប៉ុណ្ណោះ ប៉ុន្តែ ក៏កម្ទេចរាល់វត្ថុដែលទើសមុខរបស់គេផងដែរ ក្នុងនោះរាប់បញ្ចូលទាំងកញ្ចក់ទូ កុំព្យូទ័រ Latop និងវត្ថុជាច្រើនផ្សេងទៀតផងដែរ។ បើយោងទៅតាមកាសែត ZockMe រូបគេបានទិញទាល់ទូរស័ព្ទ iPhone ទាំងអស់ក្នុងហាងនោះ និងបានកម្ទេចចោលជាមួយនឹងញញួរ ដើម្បីផ្តល់មេរៀនមួយដល់ម្ចាស់ហាងលក់ទូរស័ព្ទកន្លែងនោះ។ អ្នកប្រហែលជាឆ្ងល់ពីមូលហេតុដែលធ្វើឲ្យរូបគេផ្ទុះកំហឹងបែបនេះ។ ម្ចាស់ហាងលក់ទូរស័ព្ទដែលគេបានទិញ ដែលបានបដិសេធក្នុងការជួសជុលឲ្យអតិថិជនរបស់ខ្លួន បានទាមទារឲ្យអតិថិជនរូបនោះទិញទូរស័ព្ទថ្មី ប្រសិនបើរូបគេមានប្រាក់។ ហេតុនេះ ម្ចាស់ហាងរូបនោះចង់គេចវេស និងយកប្រៀបលើអតិថិជនមែនទេ? ប្រែសម្រួល៖ Baykdang ប្រភព៖ stomp.sg You Might Also Like 0 comments
0 comments