នេះជារឿងហួសចិត្ត! បុរសម្នាក់គ្រាន់តែស៊ីផ្លេនៅមុខផ្ទះ មន្ត្រីPMទាញកាំភ្លើងខ្លីបាញ់បំបាក់ជើង


នេះជារឿងដ៏ហួសចិត្តបំផុត កើតឡើតចំពោះបរុសមា្នក់ដែលគ្រាន់តែស៊ីផ្លេ នេះបើយោងតាមម្ចាស់ ដែលបាន Post ប៉ុន្មាននាទីមុននេះបន្តិច នេះជាសំដីទាំងស្រុង “មន្ត្រីPmនៅទីបញ្ជារការខេត្តបាត់ដំបងម្នាក់ ដែលគេស្គាល់ ឈ្មោះ ភៀន ព្រោះតែខឹងយុវជនស៊ីផ្លេម៉ូតូនៅមុខផ្ទះរបស់ខ្លួន ទាញកាំភ្លើងខ្លីម៉ាក៥៤ បាញ់ពលរដ្ឋបាក់ជើង កាលវេលាម៉ោង22″30នាទី យប់៣១ តុលា ២០១៦នេះ នៅចំណុចក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ជនរងគ្រោះដែលត្រូវមន្ត្រីpm នៃទីបញ្ជារខេត្តបាញ់ខាងលើ ឈ្មោះ ព្រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មុខរបរជាចុងភៅ នៅក្នុងសណ្ឋាគារ (ក្លាស់ស៊ី) ក្រុងបាត់ដំបង។ ក្រុមគ្រូពេទ្យថាប្រហែលក្បាលគ្រាប់បៀមចូលក្នុងឆ្អឹងជើងជនរងគ្រោះ ប៉ុន្តែមិនទាន់ច្បាស់ទេ ចាំមើលក្រោយវះកាត់ជាក់ស្តែងសិន៕
ប្រភព​មក ពី​ www.khmernews.info

You Might Also Like

0 comments